សិក្ខាសាលាផ្សព្វផ្សាយស្តីពី សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ ត្រូវបានរៀបចំ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសក្ខាកាម សរុបប្រមាណ ៣៥០នាក់។ការរៀបចំសិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីតួនាទី សារៈសំខាន់ និង សមិទ្ធផលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការធានាការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចែករំលែកបទពិសោធន៍ និងសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមក ។

ពិធីនេះត្រូវបានប្រារព្ធឡើងស្របតាមស្មារតីលិខិតលេខ ៣៧០សជណ/អ.រ.ប របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីលើកកម្ពស់ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ និងការពង្រឹងការគោរពនីតិរដ្ឋនៅកម្ពុជា។











អត្ថបទនេះដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល
