ព័ត៌មានជាតិ

មានករណី បាញ់តបតគ្នា រវាងដឺបេ និងក្រុមព្រានព្រៃ

មណ្ឌលគិរី ៖ ស្នូរកាំភ្លើងច្រើនគ្រាប់បានលាន់លឺឡើង បន្ទាប់ពីមានការបាញ់តបតគ្នាមួយប្រាវ រវាងកម្លាំងយោធាដឺបេ ជាមួយក្រុមជនសង្ស័យ ដែលជាព្រានព្រៃ កាលពីម៉ោងប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី២៤សីហា ចំណុចផ្លូវបំបែក ភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មាន ថាមានក្រុមការងារ យោធាដឺបេ ចំនួន៤នាក់ ដឹកនាំដោយ លោក សំអន វណ្ណៈ ជាប្រធានក្រុម បានដឹកនាំក្រុមចុៈល្បាតនៅចំណុចផ្លូវបំបែក ភូមិត្រាំកាច់ក៏ប្រទៈឃើញក្រុមជនល្មើសបរបាញ់សត្វព្រៃ ប្រហាក់ប្រហែល៥ទៅ៦ម៉ូតូ មនុស្សប្រហែលចំនួន៧ នាក់ មានអាវុធ AKស្វាយបត់ចំនួន១ដើម។

ប្រភពថា ក្រុមនោះបានបាញ់គម្រាមទៅលើកម្លាំងយោធា ចំនួន៣គ្រាប់ ដើម្បីរំដោៈយកម៉ូតូដែល យោធាដឺបេបានចាប់។ បន្ទាប់មកកម្លាំងយោធា បានបាញ់ត ឡើងលើវិញ ចំនួន៣គ្រាប់ ដើម្បីគម្រាមជនល្មើស ហើយបន្ទាប់មក ក្រុមជនលើ្មសនោៈក៏បានបាញ់ បន្ថែមមកវិញ ចំនួន៣គ្រាប់ទៀត បន្ទាប់មកក្រុមជនល្មើសក៏ បាននាំគ្នាជិះម៉ូតូរត់ គេចខ្លួនបាត់អស់ ។ដោយបន្សល់ទុកនៅវត្ថុតាងមួយចំនួន រួមមាន; ម៉ូតូកែឆ្នៃចំនួន១គ្រឿង សត្វស្វាចំនួន៣ក្បាល។
ប្រភពបន្ថែមថា ក្រោយផ្ទុះអាវុធមួយប្រាវ និងបានរឹបអូសវត្ថុតាងផងនោះលោក សំអន វណ្ណៈ បានតេហៅលោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រង់តេៈមកជួយសហការ ហើយនាយប៉ុស្ដិ៍ ក៏បានរាយការណ៍ជូនលោកអធិការ  នគរបាលស្រុកពេជ្រាដា ។ ភ្លាមនោះលោកអធិការបញ្ជា អោយកម្លាំងប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុភ្លាមៗដើម្បីសហការ ពេលទៅដល់ យោធាដឺបេ បានប្រគល់វត្ថុតាងមួយចំនួននេៈ ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រង់តេៈ ជាបណ្ដុៈអាសន្ន។

លោកប្លង់ ជំនិត អធិការនគរបាលស្រុកពេជ្រាដា នៅម៉ោង៦ល្ងាចថ្ងៃដដែលនេះ បញ្ជាក់ប្រាប់ដើមអម្ពិលថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រីស្នងការ គឺសមត្ថកិច្ចជំនាញ កំពុងបន្តការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមព្រានព្រៃទាំងនោះ លោកបន្ថែមថាសត្វព្រៃ ដែលរឹបអូសបានជាប្រភេទស្វាស្រូវ និងបានប្រគល់ ជូនមន្ត្រីបរិស្ថានស្នាក់ការធ្មា ដើម្បីដោះលែងអោយមានសេរីភាពវិញ ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top