ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកាតា ពិភាក្សាបញ្ហាច្រក Hormuz ជាមួយនឹងរដ្ឋមន្ត្រីការបរទេស អូម៉ង់និងអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani កាលពីថ្ងៃអង្គារបានធ្វើការសន្ទនា តាមទូរស័ព្ទ ដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ និងអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌបណ្តោះអាសន្ន ដែលបានស្នើឡើង សម្រាប់ច្រកសមុទ្រ Hormuz រួមទាំងច្រករបៀងនាវាចរ រួមបណ្តោះអាសន្ន និងគម្រោងបោសសម្អាតមីនរួមគ្នាផង។

នៅក្នុងការអំពាវនាវ ជាមួយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក Seyed Abbas Araghchi នាយករដ្ឋមន្ត្រីកាតាបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់កាតាចំពោះកិច្ចខិតខំប្រឹង ប្រែងការទូតទាំងអស់ ដើម្បី ឈានទៅដល់ដំណោះស្រាយ ដែលធានានូវសេរីភាព នៃការធ្វើនាវាចរណ៍តាមសមុទ្រ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង ទូលំទូលាយដែលសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា។

ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ ដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ Sayyid Badr bin Hamad Al Busaidi នាយករដ្ឋមន្ត្រីបានសម្តែង ការកោតសរសើររបស់កាតាចំពោះ
កិច្ចខិតខំប្រឹងប្រែងរបស់អូម៉ង់ និងបានអះអាងជាថ្មីនូវការគាំទ្រ ពេញលេញរបស់ទីក្រុងដូហា ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់ទិក្រុង Muscat ក្នុងការបន្ថយភាពតានតឹង និងបង្កើនស្ថិរភាព
ក្នុងតំបន់។

កាលពីព្រឹកថ្ងៃអង្គារ អ៊ីរ៉ង់ និង អូម៉ង់បានផ្លាស់ប្តូរទស្សនៈ លើក្របខណ្ឌជាដំណាក់កាល ដែលរួមមានការបង្កើត ច្រករបៀងដឹកជញ្ជូនរួមបណ្តោះអាសន្ននៅច្រកសមុទ្រ Hormuz និងកិច្ចព្រមព្រៀងមួយដើម្បី
អនុវត្តគម្រោងរួមគ្នាដើម្បីដោះមីនតាមផ្លូវទឹក នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញដោយក្រសួងការបរទេស នៃប្រទេសទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

To Top