ព័ត៌មានជាតិ

​ រុស្ស៊ី​ ច្រានចោលការអះអាង របស់បារាំង អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែក ក្នុងការបោះឆ្នោត របស់ទីក្រុងប៉ារីស

មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ី​ ច្រានចោលការចោទប្រកាន់ អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង នាពេលខាងមុខ។

លោកស្រី Zakharova បានពិពណ៌នាអំពីការអះអាងទាំងនេះថាគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ។ លោកស្រី​ បានបន្ថែមថា “យើងឃើញថា សម្រាប់បេក្ខជនជាច្រើន ការប្រណាំងប្រជែង​ សម្រាប់តំណែងប្រធានាធិបតីរួមមាន ជាធាតុផ្សំនៃ ‘កម្មវិធីចាំបាច់’ របស់ពួកគេ គឺការធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ អំពីការប្រយុទ្ធប្រឆាំងនឹង ‘ការគំរាមកំហែងរបស់រុស្ស៊ី'” ។

ការចោទប្រកាន់ទាំងនេះបានមកពីទីភ្នាក់ងាររដ្ឋាភិបាលបារាំង Viginum ដែលប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតពីបរទេស។ នៅរដូវក្តៅនេះ ប្រទេសនេះ​ បានកំណត់អត្តសញ្ញាណ ការវាយប្រហារព័ត៌មានមិនពិតជាច្រើន ដែលត្រូវបានសន្មតថា​ ជាបណ្តាញ “គាំទ្ររុស្ស៊ី”។

នៅថ្ងៃទី១៧​ ខែកក្កដា ភារធារីរុស្ស៊ី Alexander Zezyulin ត្រូវបានកោះហៅទៅកាន់ក្រសួង ការបរទេសបារាំង ជាកន្លែងដែលលោក ក៏បានបដិសេធ ការចោទប្រកាន់ទាំងនោះ ដោយពណ៌នាអំពីពួកគេថា គ្មានមូលដ្ឋាន និងគ្មានភស្តុតាង ៕

To Top