គណៈប្រតិភូ ក្នុងកិច្ចប្រជុំ ISC2 កោតសរសើរ ការពាលីរបស់សម្តេចតេជោ
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានថ្លែងថា តំណាងគណៈប្រតិភូនៃសភាមកពីបណ្តាប្រទេសនានាចូលរួមក្នុងកិច្ចប្រជុំអន្តរសភាលើកទី២ (ISC-2) បាននាំគ្នាកោតសរសើរ ចំពោះការពាលី របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី អស់រយៈពេល៣៨ឆ្នាំមកនេះ លើនយោបាយឈ្នះឈ្នះនាំឱ្យកម្ពុជា មានសុខសន្តិភាព មកដល់បច្ចុប្បន្ន។
ក្នុងសន្និសីទសារព័ត៌មានក្រោយ កម្ពុជាបញ្ចប់កិច្ចប្រជុំអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ ថ្លែងថា គណៈប្រតិភូទាំងអស់ចូលរួមកិច្ចប្រជុំ ISC-2 ក្នុងរយៈពេល៣ថ្ងៃនៅកម្ពុជានេះ បាននាំគ្នាកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ លើការដឹកនាំប្រទេសធ្វើឱ្យមានការរីកចម្រើន និងមានសុខសន្តិភាពគ្រប់ទីកន្លែង ។
លោកបន្តថា “ប្រតិភូតំណាងសភា ដែលបានជួបសម្តេចតេជោ គឺសុទ្ធតែកោតសរសើរ សម្តេចតេជោ ដែលបានពាលីកម្ម គ្រប់បែបយ៉ាងជាពិសេសនយោបាយឈ្នះៗ ។ ជាពិសេសនោះប្រតិភូ ស្ទើរតែទាំងអស់ បានចាប់អារម្មណ៍ចំពោះសន្ទរកថាបើករបស់សម្តេចតេជោ ដែលជាសន្ទរកថាដ៏មានការចាប់អារម្មណ៍” ។
អ្នកនាំពាក្យបន្ថែមថា ជាក់ស្តែងអនុប្រធានសភាកេនយ៉ា បានលើកឡើងពីសន្ទរកថា សម្តេចតេជោគឺ មានលក្ខណៈពិសេសល្អឥតខ្ចោះ ដែលឯកឧត្តមខានបានស្តាប់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដោយមិនដែលឃើញសន្ទរកថាណា ល្អបែបនេះនោះទេ ។
បើតាមលោកជា ធីរិទ្ធ គណៈប្រតិភូក៏បានកោតសរសើរ ចំពោះតួនាទីកម្ពុជា និងសម្តេចតេជោដែលគណៈប្រតិភូមិននឹកស្មានថា កម្ពុជាបានឈានមកដល់ដំណាក់រីកច្រើន យ៉ាងឆាប់រហ័សបែបនេះសោះ ។ ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពរហូតមកទល់បច្ចុប្បន្ន។
អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា តំណាងគណៈប្រតិភូទាំងអស់ក៏បានប្តេជ្ញាចិត្ត មុះមាំថា នឹងឱ្យស្ថាប័ន ISC ឱ្យក្លាយជាតួនាទីអចិន្រ្តៃយ៍ ដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយ បញ្ហាក្នុងតំបន់និងពិភពលោក ជាពិសេសជាសំឡេងមួយទៀត ទៅកាន់រដ្ឋាភិបាលចេញពីស្ថាប័ននីតិបញ្ញត្តិ៕
