Feature

កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ក្លែងឯកសណ្ឋានយោធា និងបទឆបោក

តាកែវ ៖ កងរាជអាវុធហត្ថខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធី ដោយលោក ឆេងហួត ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប ករណី ក្លែងឯកសណ្ឋានយោធា និង បទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ករណីនេះកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

To Top