Feature

ក្រសួងការងារ ៖ ប្រទេសកម្ពុជា មានឱកាសការងារជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ កម្ពុជា មានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុង​រង់ចាំបង​ប្អូនអតីត​ពលករ​ត្រឡប់​មក​ពីប្រ​ទេសថៃ និង​អ្នកកំពុងស្វែង​រកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រ​សួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សា​យក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩០,៥៦៨ កន្លែងនៅ​តាម​ណ្ដា​រា​ជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួល​បានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាច​ស្វែងរក​លេខទំនា​ក់​ទំនង ​ឈ្មោះរោងចក្រ និងវិស័​យដែលខ្លួនពេញចិត្តបានតាម​រយៈខិត្តប័​ណ្ណការងាររបស់ក្រសួ​​ងដែលបានផ្សព្វ​ផ្សា​យយ៉ា​ង​លម្អិ​ត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនា​ក់ទំនងបន្ទាន់ ១២​៩៧ ដើម្បី​ឱ្យក្រសួងការ​ងារជួយសម្របស​ម្រួលស្វែងរក​ការងារជូនផងដែរ។ នេះបើ​តាមក្រសួង​ការងារដដែល៕

To Top