ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អាគារសិក្សា១ខ្នង នៅឃុំក្រពីពីរ ស្រុកវាលវែង

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាមួយខ្នង មាន៣បន្ទប់ នៃសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ដែលជាថវិការបស់លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ រួមនឹងលោក ភួ ពុយ អ្នកតំណាងរាស្រ្តខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ។

សាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន បានកើតឡើងកាលពីឆ្នាំ២០១៨ ក្នុងខណៈដែល លោក ខូយ រីដា ជាអភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកវាលវែង។

ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ជាតំបន់ដាច់ស្រយាល និងជាភូមិឧបសម្ព័ន្ធទើបបង្កើតថ្មី ពិបាកក្នុងការធ្វើដំណើរ។ក្នុងពេលនោះ ដោយសារកុមារគ្មានសាលារៀន សហគមន៍ជាមួយក្រុមការងារបានផ្តួចផ្តើមកសាងសាលានេះ ហើយមានធនធានយ៉ាងតិចតួច។ដោយភាពស្រឡាញ់រាប់អានប្រកបដោយមនោសញ្ចេតនា ពួកគាត់បានសុំយកឈ្មោះលោកអភិបាលខេត្ត ដាក់ជាឈ្មោះសាលានេះតែម្តង៕

ប្រភព÷រដ្ឋបាលខេត្តពោធិ័សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top