កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន កឋលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាព តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្ឃឹមថានឹងមានការចូលរួមគាំទ្រកាន់តែច្រើនឡើង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្តពង្រឹងសុខភាព និងកាយសម្បទារបស់យើងទាំងអស់គ្នា។




















