Feature

អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយ ដល់សមាជិក៥នាក់ ដែលមានប្រពន្ធ ទើបសម្រាលកូន!

ភ្នំពេញ៖ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន០៥នាក់ ក្នុងរួមមាន ៖

១.នាយចំ​ណង់​  ទួន​ ធា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភំ្នពេញ​។

២.នាយចំ​ណង់​  សុខ​ សាយ ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។

៣.នាយចំ​ណង់​  ណុប​  វន្នី​  ប្រពន្ធសម្រាលកូននៅ​មន្ទីរពេទ្យកាល់ម៉ែត្រ​ រាជធានីភ្នំពេញ​។

៤.នាយចំណង់  សៅ ករុណា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យសម្ភពសោភា រាជធានីភំ្នពេញ។

៥.នាយចំណង់  ហែម សុវណ្ណ ប្រពន្ធសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

To Top