ស្ពានឈើទី១៥ ប្រវែង៣៨ម៉ែត្រ ដែលរដ្ឋបាលស្រុកអន្លង់វែងបានសាងសង់រួចរាល់ជាស្ថាពរហើយដែលបានចំណាយថវិការអស់ជាង២១លានរៀល
ឧត្តរមានជ័យ ៖ ស្ពានឈើទី១៥ មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្រោយប្រវែង៣៨ម៉ែត្រ ដែលរដ្ឋបាលស្រុកអន្លង់វែង សាងសង់រួចរាល់១០០ភាគរយ ហើយដែលបានចំណាយ ថវិការអស់សរុប (២១៨៦១០០០) ម្ភៃមួយលានប៉ែតសិបប្រាំមួយមុឺនមួយពាន់ ដើម្បីបង្កភាពងាយស្រួល ឲ្យប្រជាកសិករបងប្អូនប្រជាពលរដ្ធទូទៅធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល

ជាក់ស្តែងដោយការសំណូមពរ នឹងទុក្ខលំបាកពីសំណាក់បងប្អូនប្រជាពលរដ្ធនិង មានការយកចិត្តទុកដាក់ខ្ពស់ពីលោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានសាងសង់ស្ពានទី១៥ កសាងស្ពានឈើ១ខ្សែដែលមានទំហំទទឹង៤ម៉ែត្រគុណបណ្តោយប្រវែង៣៨ម៉ែត្រ តភ្ជាប់ភូមិយាងខាងត្បូង ឆ្ពោះទៅកាន់ភូមិឃាងខាងជើង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ សម្រេចបាន១០០% នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះ តទៅហើយ ដើម្បីជួយសម្រួល ឲ្យបងប្អូនប្រជាកសិករដឹកជញ្ជូន កសិផលធ្វើការចរាចរណ៏ឆ្លងកាត់ពីតំបន់មួយ ទៅកាន់តំបន់មួយងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ។

លោកងួនទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានលើកឡើងឲ្យដឹងនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៦នេះថា ការសាងសង់ស្ពានឈើប្រវែង៣៨ម៉ែត្រ ស្ថិតនៅភូមិឃុំខាងលើនេះ គឺរួចរាល់ជាស្ថាពរ ហើយដោយមានការសហការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិឃុំស្រុកប្រជាការពារ ដែលបានលះបង់កម្លាំងកាយ ពេលវេលា សម្ភារៈ ថវិកាចូលរួមជាមួយរដ្ឋបាលស្រុកអន្លង់វែង ដើម្បីស្ថាបនាស្ពានមួយខ្សែនេះឡើង តាមការសន្យារបស់ពុកម៉ែបងប្អូនក្នុងវេទិការសាធារណះនូវសំណើរ សំណូមពរ ក្នុងនោះរដ្ធបាលស្រុកអន្លង់វែងបានដោះស្រាយស្ទើរទាំងស្រុង ចំពោះបញ្ហាផ្សេងដែលនៅសេសសល់មួយចំនួន មិនអោយបងប្អូនប្រជាពលរដ្ឋខកបំណងនូវប្រការណាមួយឡើយ។

គួររំលឹកថាក្នុងនាមរូបខ្ញុំផ្ទាល់ក៏ដូចជារដ្ធបាលស្រុកអន្លង់វែង សង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ទាំងអស់គ្នាខណ:ដែលបានសម្មិតផលស្ពានថ្មី បន្ថែមមួយខ្សែនេះ អាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូនហើយ នឹងចូលរួមសហការចេះថែរក្សាដើម្បីប្រើប្រាស់បានយូអង្វែងទៅថ្ងៃមុខ។

សូមជម្រាបថា ចាប់តាំងពីលោក ងួន ទ្ធីរិទ្ធ មកកាន់មុខតំណែងជាអភិបាលស្រុកអន្លង់វែង រួចមកគឺបងប្អូនប្រជាពលរដ្ធ មានការសាទរសប្បាយរីករាយពីព្រោះថាជានិច្ចជាកាលលោកអភិបាលស្រុកតែងតែប្រជុំផ្សព្វផ្សាយដាក់ផែនការណ៏រឹតបន្តឹងដល់កងកម្លាំងដើម្បីពង្រឹងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមមូលដ្ធានសហគមន៏ដើម្បីជួយដោះស្រាយរាល់បញ្ហាផ្សេងៗ នឹងជួយអន្តរាគមន៏សង្គ្រោះនូវបញ្ហាគ្រោះទឹកជំនន់.អគ្គីភ័យកើតឡើង.ជាយក្សថាហេតុផ្សេងៗផងដែរ។ (ដោយសួនពិសិតដើមអម្ពិល

