Feature

កម្ពុជា ប្តេជ្ញាចិត្តឥតងាករេ ដើម្បីសម្រេចបានពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនេះ

ទីក្រុងញូវយ៉ក៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការ សហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោក គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យ ប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយ ដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាម ការសាកល្បងអាវុធនុយក្លេអ៊ែរ គ្រប់ជ្រុងជ្រោយចូលជាធរមាន។

ឯកអគ្គរាជទូត ក៏បានស្វាគមន៍រដ្ឋ មានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័ន លើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានខដាក់លក្ខខណ្ឌ ហើយអំពាវនាវ ដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀត សូមឱ្យធ្វើដូចគ្នាដែរ៕

To Top