ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ ក្រុមការងារបក្ស
ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក មន់ បូរិន ក្រុមការងារយុវជន គណបក្សខេត្ត ចុះមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តចុះមូលដ្ឋានឃុំខ្មាស់។

ប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ ហើយក៏សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសាររបស់លោក មន់ បូរិន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក មន់ បូរិន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។




ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
