Feature

ក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបជាប់ សរុប ៨៤.០៦%

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ៨៤.០៦% នៃបេក្ខជនប្រឡងសរុប ដែលស្មើនឹង ១២៥ ៩៧៥នាក់។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស ព្រមទាំងមានផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top