Feature

ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិន ចុះពិនិត្យនិងព្យាបាលជំងឺ ពលរដ្ឋជាង៦០០នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនក្រុមទី៥ ដែលជាជំនួយរបស់ភាគីចិនមកកាន់កម្ពុជា នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៦ បានរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផ្តល់ការព្យាបាល ដោយការចាក់ម្ជុល វិទ្យាសាស្រ្ត ការចាប់សរសៃតាមក្បួនបុរាណចិន ការពន្យល់ចំណេះដឹងអំពីសុខភាព និងការផ្តល់ជូនថ្នាំដោយឥតគិតថ្លៃ​ ដល់ប្រជាជនក្នុងតំបន់ជាង ៦០០នាក់។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក វ៉ាង វិនពីន បានឱ្យដឹងថា ប្រជាជនភាគច្រើន ទទួលការព្យាបាល តាមបែបបុរាណចិនលើកដំបូង ក្រោយពីទទួលការព្យាបាល មានអាការៈធូរស្រាល ដែលធ្វើឱ្យពួកគេទទួលបាន ប្រសិទ្ធភាពយ៉ាងពិសេស ពីឱសថបុរាណចិន។

លោក វ៉ាង វិនពីន បានបញ្ជាក់ថា នៅពេលអនាគត ក្រុមគ្រូពេទ្យ នឹងបន្តបេសកកម្មទៅកាន់ខេត្តជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ដោយនាំយកសេវាកម្មឱសថបុរាណចិន ដែលមានគុណភាពខ្ពស់ ជូនដល់ប្រជាជនកាន់តែច្រើន ៕

To Top