Feature

DAP News នឹងចូលរួម ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លេខាធិការដ្ឋានវេទិកាប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ទៅចូលរួមយកព័ត៌មាន ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» ក្រោមប្រធានបទ “ការកសាងមាគ៌ាឆ្ពោះទៅរកវិបុលភាពរួមគ្នា សម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក» ដែលនឹងធ្វើឡើង នៅទីក្រុងសិនជិន ប្រទេសចិន​ ចាប់ពីថ្ងៃទី៣-៨ ខែកញ្ញា ឆ្នាំ២០២៦ ។

វេទិកានេះ នឹងមានការចូលរួម ពីប្រធានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នស្រាវជ្រាវ ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ និងនាយកដ្ឋានរដ្ឋាភិបាលនៃប្រទេសនានា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

To Top