Feature

ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជា និងទូតព្រីតថេន ពិភាក្សាបញ្ហាព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយឯកអគ្គរាជទូត ព្រីតថេនប្រចាំកម្ពុជា ដើម្បីពិភាក្សាបញ្ហាព្រំដែនកម្ពុជា-ថៃ និងកិច្ចការផ្សេងៗទៀត ។

យោងតាមការចេញផ្សាយ របស់ស្ថានទូតព្រីតថេន បានឱ្យដឹងថា ជាផ្នែកមួយ នៃការចូលរួមជាប្រចាំរបស់ស្ថានទូតព្រីតថេន ជាមួយភាគីពាក់ព័ន្ធ ជាច្រើននៅទូទាំងប្រទេសនោះ ឯកអគ្គរាជទូតព្រីតថេនលោក Dominic មានសេចក្តីរីករាយ បានជួបពិភាក្សាជាមួយកញ្ញា កឹម មនោវិទ្យា ដែលទើបត្រូវបានតែងតាំង ជាប្រេសិតពិសេស របស់នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា អំពីតួនាទីថ្មីរបស់កញ្ញា ព្រមទាំងបានចែករំលែកទស្សនៈរៀងៗ ខ្លួនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអន្តរជាតិ និងសារៈសំខាន់នៃការបន្តកិច្ចសន្ទនា ។

លោក Dominic នៅតែប្តេជ្ញាចិត្តបន្ត ចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះភាពតានតឹងនៅតាមបណ្តោយព្រំដែន៕

To Top