សម្តេចធិបតី គោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ២ កញ្ញានេះ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ ៕













