Feature

រដ្ឋមន្ដ្រីមហាផ្ទៃ បណ្តេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិភ្នំដិនម្នាក់ ចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ បន្ទាប់ពីស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។

ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា «ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី ស៊ិន រ៉ាយូ អត្តលេខ ៨១៧៦៩ នាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»៕

To Top