Feature

វេទិកា ប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ចាប់ផ្ដើមបើក នៅក្រុងក្វាងចូវ

ក្វាងចូវ- ចិន៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» បានចាប់ផ្ដើមបើក នៅក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «ឱកាសអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីហ្វិក នៃការសហប្រតិបត្តិការ បើកទូលាយនិងច្នៃប្រឌិត»។

វេទិកាបើកនេះ ដោយមានចូលរួម ពីលោកស្រី Tan Jing សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន (CPC) ក្រុង Guangzhou និងជាប្រធាននាយកដ្ឋានឃោសនា នៃគណៈកម្មាធិការ CPC ក្រុង Guangzhou។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លេខាធិការដ្ឋានវេទិកាប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP News) បានដឹកនាំក្រុមការងារ ចូលរួមយកព័ត៌មាន ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» នៅប្រទេសចិន ចាប់ពីថ្ងៃទី៣-៨ ខែកញ្ញា ឆ្នាំ២០២៦ ។

វេទិកានេះ មានការចូលរួម ពីប្រធានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នស្រាវជ្រាវ ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ និងនាយកដ្ឋានរដ្ឋាភិបាលនៃប្រទេសនានា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

To Top