លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញសំណេះសំណាល និងចែកពាក្យជ្រើសរើសយោធិន ដល់សិស្សនិស្សិត!
កំពង់ធំ ៖ ក្រោយពីទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរង ទទួលការងារកសាំងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់) ។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំគឺចាប់ចែកពាក្យចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំដល់សិស្ស-និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា÷ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ,សំបុត្រកំណើត , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ , សញ្ញាប័ត្រ .បរិញ្ញាបត្រជាដើម ។

នាឱកាសនោះលោកឧត្តមសេនីយ៍ ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់ មានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងមក ទាំងទៅប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗ គ្នា៕ដោយសំនៀង








