រដ្ឋមន្ដ្រីមហាផ្ទៃ បន្ថយឋានន្តរសក្តិចំនួន១ និងផ្អាកការងារបណ្តោះអាសន្នចំពោះ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី កុំ វីរៈឧត្តម នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាពបន្ថយឋានន្តរសក្តិចំនួន ១ថ្នាក់ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

លើសពីនេះ ផ្អាកការងារបណ្តោះអាសន្នចំពោះ អនុសេនីយ៍ឯក កុំ វីរៈឧត្តម នាយរងការិយាល័យ សន្តិសុខផ្ទៃក្នុង និងត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ រហូតមានការសម្រេចជាថ្មី៕


