Feature

អាជ្ញាធរខេត្តឧត្តរមានជ័យ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៦០០០បណ្ណ័ ជូនប្រជាពលរដ្ឋចំនួន ១១ភូមិ

ឧត្តរមានជ័យ៖ ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០២៦ អាជ្ញាធរខេត្តឧត្តរមានជ័យបានធ្វើពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅបរិវេណ ភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្រោមអធិបតីភាពលោក មាន ចានយ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមានអ្នក ចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាង ១០៧០ នាក់ ។

ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃយុទ្ធនាការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី៕

ដោយ៖ សួន ពិសិត|ដើមអម្ពិល

To Top