សន្និសីទ អភិវឌ្ឍន៍ប្រកបដោយចីរភាព CGN ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងនៅទីក្រុងសិនជិន
សិនជិន៖ សន្និសីទអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរទូទៅចិន (CGN) ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងនៅទីក្រុង Shenzhen នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ”ថាមពលបៃតងភ្លឺចែងចាំងលើភ្នំ និងសមុទ្រ ធ្វើការរួមគ្នាដើម្បីបង្កើតអនាគត!” ។

ក្រុមហ៊ុន CGN បានចាប់ផ្តើម ជាមួយនឹងការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ Daya Bay ហើយបានរីកចម្រើន ទៅជាសហគ្រាសកណ្តាលមួយ រួមជាមួយនឹងការកែទម្រង់ និងការបើកចំហ របស់ប្រទេសចិន និងការអភិវឌ្ឍឧស្សាហកម្ម ថាមពលនុយក្លេអ៊ែររបស់ខ្លួន ។ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ក្រុមហ៊ុននេះបានអនុវត្តតម្រូវការ យុទ្ធសាស្ត្រជាតិយ៉ាងសកម្ម និងកំពុងពន្លឿនការអភិវឌ្ឍរបស់ខ្លួន ទៅជាសហគ្រាសថាមពលស្អាតលំដាប់ពិភពលោក ដែលមានថាមពលនុយក្លេអ៊ែរ ជាអាជីវកម្មស្នូលរបស់ខ្លួន។ ខណៈពេលដែលប្រកាន់ខ្ជាប់ នូវអាជីវកម្មថាមពលនុយក្លេអ៊ែរ ស្នូលរបស់ខ្លួន ក្រុមហ៊ុននៅតែបន្តធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធឧស្សាហកម្មរបស់ខ្លួន ហើយឥឡូវនេះបានបង្កើត ប្រព័ន្ធឧស្សាហកម្ម “៦+១” ដែលរួមបញ្ចូល ថាមពលនុយក្លេអ៊ែរ ឥន្ធនៈនុយក្លេអ៊ែរ ថាមពលថ្មី ការអនុវត្តបច្ចេក វិទ្យានុយក្លេអ៊ែរ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាការពារបរិស្ថាន និងសេវាកម្មឧស្សាហកម្ម៕













