Feature

ក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន៥

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី៤ ក្រោមអធិបតីភាព

លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ព្រមទាំងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយ៉ាងច្រើនកុះករ។

បន្ទាប់ពីការពិនិត្យកូរ៉ូម និងប្រកាសបើកកិច្ចប្រជុំផ្លូវការ រួចមក អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

របៀបវារៈទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។

របៀបវារៈទី៣៖ ស្តាប់សេចក្តីរាយការណ៍ស្តីអំពីបញ្ហាប្រឈមនានា របស់គណៈកម្មាធិការទាំងបី នៃក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

របៀបវារៈទី៤៖ ពិនិត្យ និងអនុម័តតារាងបែងចែក និងបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនដល់មន្ត្រី-បុគ្គលិកនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រចាំខែសីហា ឆ្នាំ២០២៦។

របៀបវារៈទី៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់កាលបរិច្ឆេទនៃ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឆ្នាំទី៣ អាណត្តិទី៤ ព្រមទាំងការពិភាក្សាលើបញ្ហាផ្សេងៗ និងមតិបូកសរុបបិទអង្គប្រជុំ៕ ដោយ សួន ពិសិតដើមអម្ពិល

To Top