ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងតួនាទី ការទទួលខុសត្រូវ និង ចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពារធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕

To Top