មន្រ្តីប៉ូលីសបាញ់ សម្លាប់ប្រពន្ធខ្លួនឯងជាគ្រូបង្រៀន ក្នុងសាលារៀន នៅខេត្តឈុនបុរី ប្រទេសថៃ
បរទេស៖ មន្ត្រីប៉ូលីសម្នាក់បានបាញ់សម្លាប់ភរិយារបស់ខ្លួនជាគ្រូបង្រៀននៅសាលាមត្តេយ្យ ជាកន្លែងដែលគាត់ធ្វើការនៅប្រទេសថៃ កាលពីថ្ងៃពុធ (ថ្ងៃទី ៩ ខែកញ្ញា) ប៉ុន្តែក្មេងៗទាំងអស់មានសុវត្ថិភាព , នេះបើយោងតាមមន្ត្រី។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្មាន់កាំភ្លើងបានត្រឡប់មកផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារនៅខេត្តឈុនបុរី ភាគអាគ្នេយ៍នៃទីក្រុងបាងកក ជាកន្លែងដែលប៉ូលីសកំពុងចរចាឱ្យគាត់ចុះចាញ់ប្រគល់ខ្លួន។
ហេតុការណ៍នេះគឺជាការបាញ់ ប្រហារចុងក្រោយបង្អស់ដែលធ្វើឲ្យប្រទេសថៃរង្គោះរង្គើ មួយខែបន្ទាប់ពីក្មេងជំទង់ម្នាក់ បានបាញ់សម្លាប់ជីដូនជីតានៅផ្ទះរបស់គាត់ ហើយបន្ទាប់មកបន្តមកបាញ់ សម្លាប់បុគ្គលិកប្រាំនាក់ និងសិស្សម្នាក់នៅសាលារបស់គាត់ មុនពេលសម្លាប់ខ្លួន។
សូមជម្រាបថា ប្រទេសថៃ មានអត្រាខ្ពស់បំផុតមួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាពីមុន នៃការរឹតបន្តឹងច្បាប់អាវុធ មិនបានរារាំងការបាញ់ប្រហារម្តងហើយម្តងទៀតនោះទេ។
ប្រែសម្រួល: ណៃ តុលា
