Feature

លោកទូត ៖ ចិន និងកម្ពុជា តែងតែជួយគ្នា ទៅវិញ ទៅមក ប្រៀបដូចក្រុមគ្រួសារតែមួយ

ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចិន និងកម្ពុជា តែងតែជួយគ្នា ទៅវិញ ទៅមក ប្រៀបដូចក្រុមគ្រួសារតែមួយ ខណៈថ្ងៃនេះ លោក នាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តត្បូងឃ្មុំ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក Wang Wenbin បានគូសបញ្ជាក់ថា «នៅថ្ងៃនេះ ខ្ញុំបានចុះទៅកាន់ខេត្តត្បូងឃ្មុំ សួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងចែកអំណោយជូនដល់ពួកគាត់ផងដែរ»។

លោក ទូត បន្ដថា នៅពេលដែលប្រជាជនចិនរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺន ដុល្លារ ជូនដល់ភាគីចិនយ៉ាងឆាប់រហ័ស។

លោក ទូត បន្ថែមថា នៅពេលដែលមិត្តភក្តិកម្ពុជារងគ្រោះដោយសារគ្រោះទឹកជំនន់ ភាគីចិនក៏ជួយយ៉ាងទាន់ពេលវេលាផងដែរ។ លោក ថា «ចិននិងកម្ពុជាតែងតែជួយគ្នាទៅវិញទៅមកប្រៀបដូចក្រុមគ្រួសារតែមួយ»៕

To Top