Feature

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងជួយទិញផលដំណាំ ធម្មជាតិ របស់ប្រជាពលរដ្ឋ នៅស្រុកកណ្តៀង

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ដំរី​ស ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​កំពុង​ប្រកបរបរ​ប្រមូល​ផលដំណាំ និង​បន្លែ​ធម្មជាតិ នា​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់ គឺ​អាស្រ័យ​លើ​ការ​ដើរ​កាច់ និង​បេះ​ផលដំណាំ​ធម្មជាតិ​ផ្សេង​ៗ​ដូច​ជា ទំពាំង​ព្រិច ផ្លែ​ក្រសាំង ប្រោះ​ស្វា ក្រសាំងទាប ស្លឹក​ខ្នឹង ស្លឹក​ល្ងៀង និង​ស្លឹក​សាវម៉ាវ​ព្រៃ​ជាដើម ដោយ​ជា​ទម្លាប់​ក្នុង​មួយ​ល្ងាច ពួក​គាត់​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០,០០០ ទៅ ២០,០០០ រៀល​ប៉ុណ្ណោះ​។

ជាមួយគ្នានោះដែរ នៅរសៀល​ថ្ងៃ​ដដែល​នេះ វត្តមាន​របស់លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់បាន​នាំ​មក​នូវ​ស្នាមញញឹម និង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ចុះសួរសុខទុក្ខដោយផ្ទាល់នៅមូលដ្ឋាន និង​បាន​ជួយ​ទិញ​បន្លែ​ធម្មជាតិ​ពី​ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង ​។ ការ​យកចិត្តទុកដាក់​នេះ បាន​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​ពួក​គាត់​ក្នុង​មួយ​ល្ងាច​នេះ កើនឡើង​រហូត​ដល់ ៤០,០០០ ទៅ ៦០,000 រៀល ដែល​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ជីវភាព​គ្រួសារ និង​បង្កើត​នូវ​បរិយាកាស​ដ៏​កក់ក្តៅ រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕

To Top