មូលនិធិសប្បុរសធម៌ ប៊ែលធី ចូលរួមបរិច្ចាគថវិកាចំនួន ១០០,០០០,០០០រៀល ជូនដល់កម្មវិធី ”បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ”
ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ប៊ែលធី គ្រុប នាំយកថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ទៅបរិច្ចាគជូនដល់កម្មវិធី ”បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” សម្រាប់បងប្អូនភូមិរង់ចាំ ដោយមានការទទួលស្វាគមន៍ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ។


ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ The Kampus៕



