Feature

កម្លាំងនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប បានចុះអនុវត្តនៅច្បាប់ចរាចរណ៍នៅតាមបណ្ដាគោលដៅនានា

ខេត្តសៀមរាប៖ ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តសៀមរាបបានចុះអនុវត្តនៅច្បាប់ចរាចរណ៍នៅគ្រប់គោលដៅទូទាំងខេត្តសៀមរាប។

ក្នុងនោះដែរយើងក៏សង្កេតឃើញថា មានការចុះអនុវត្តណែនាំទៅដល់ប្រជាពលរដ្ឋដែលបើកបរតាមដងផ្លូវ ល្មើសនិងច្បាប់ចរាចរណ៍ ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់នឹងនាំយកមកសិក្សាស្វែងយល់នូវផ្លាកសញ្ញាចរាចរណ៍ច្បាប់ចរាចរណ៍និងបញ្ហាប្រឈមនានា។

ដោយមានការធ្វើបទបង្ហាញផ្ទាល់ពី លោកវីរៈសេនីយ៍ឯកឡុងមែ៉នសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ នឹងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។

ការអនុវត្តនេះត្រូវបានធ្វើឡើងជាប្រចាំនិងជារៀងរាល់ថ្ងៃ។ដើម្បីជួយកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តផងដែរ។
សូមបញ្ជាក់ថាក្រោយពីមានការសិក្សាពន្យល់ណែនាំ ចប់សព្វគ្រប់បងប្អូនប្រជាពលរដ្ឋដែលបានល្មើសច្បាប់ចរាចរណ៍ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ឲ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅវិញជាធម្មតា។

ជាពិសេសការអនុវត្តនេះគឺធ្វើឡើងដើម្បីជៀសវាងការគ្រោះថ្នាក់ជាយ:ថាហេតុកុំអោយមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅខេត្តសៀមរាប។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top