លោក មីន អោងឡាំង ចុះពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា
ភ្នំពេញ ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។
ទីតាំងស្ថានទូតថ្មីមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមរយៈការសាងសង់នូវអាគារថ្មីនៃស្ថានទូតមីយ៉ាន់ម៉ា នៅកម្ពុជានាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ពោលគឺរហូតមកដល់ពេលនេះ មានរយៈពេល៧១ឆ្នាំមកហើយ ។ ស្ថានទូតនេះ នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេស តាមរយៈក្របខណ្ឌអាស៊ាន ។ លើសពីនេះ ក៏ជាឱកាសក្នុងការពង្រីកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចទាំងពីរប្រទេសក៏ដូចជាការ ថែរក្សា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ៕





