Feature

កិច្ចប្រជុំលើកដំបូង UNCLOS រវាងកម្ពុជា-ថៃ ប្រព្រឹត្តទៅនៅថ្ងៃ១៤ កញ្ញានេះ

ភ្នំពេញ ៖ កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ។

សុន្ទរកថាបើកនឹងធ្វើនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹក (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង៩ព្រឹក (ម៉ោងនៅសិង្ហបុរី)។

កិច្ចប្រជុំនេះ នឹងបើកជាសាធារណៈ និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជា។

សុន្ទរកថាបើករបស់កម្ពុជា នឹងថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ៕

To Top