Feature

អភិបាល ខេត្តបន្ទាយមានជ័យ បើកសម្ពោធកីឡដ្ឋាន «កងវ៉ា» ជាផ្លូវការត្រៀមខ្លួនស្វាគមន៍ ភ្ញៀវទេសចរណ៍ និងព្រឹត្តិការណ៍កីឡាធំៗ

បន្ទាយមានជ័យ ៖ កីឡដ្ឋានស្ដង់ដារលក្ខណៈខេត្តដំបូងគេ និងមានតែមួយគត់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នោះគឺកីឡដ្ឋាន «កងវ៉ា» និងផ្លូវកៅស៊ូ DBST ប្រវែងជិត ៨០០ម៉ែត្រ ត្រូវបានកាត់ខ្សែបូណ៌ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរូមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ ។

កីឡដ្ឋាន«កងវ៉ា»នេះ មិនមែនគ្រាន់តែជាកន្លែងទាត់បាល់នោះទេ ប៉ុន្តែវាគឺជាថ្នាលបណ្តុះក្តីសង្ឃឹម ជំរុញទឹកចិត្តយុវជនឱ្យងាកមកស្រឡាញ់កីឡា សុខភាព កសាងសាមគ្គីភាព និងឆ្ពោះទៅរកឧត្តមភាព។ នេះជាការបញ្ជាក់យ៉ាងមុតស្រួចរបស់លោក អ៊ុំ រាត្រី។

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថាជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់ ក្រៅពីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកួតប្រជែងកម្រិតខ្ពស់ សមិទ្ធផលនេះក៏ជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការទាក់ទាញភ្ញៀវទេសចរ ជំរុញសន្ទុះវិស័យកីឡាបាល់ទាត់ និងលើកកម្ពស់មុខមាត់ខេត្តបន្ទាយមានជ័យ ឱ្យបោះជំហានឈានឡើង ដល់កម្រិតថ្មីមួយទៀតយ៉ាងប្រាកដ៕

អត្ថបទ: ប៊ុន សំណាង / ដើមអម្ពិល

To Top