Feature

លោក ខូយ រីដា និងលោកបណ្ឌិត ប្រាំង ជលសា អញ្ជើញចូលរួមដាំកូនឈើ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀរ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីដាំកូនឈើ ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងចូលរួមបង្កើនផ្ទៃបៃតង លើកកម្ពស់សោភ័ណភាពបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ ព្រមទាំងចូលរួមថែរក្សា និងការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន។

ក្នុងសកម្មភាពនេះ លោក ខូយ រីដា លោកបណ្ឌិត ប្រាំង ជលសា ព្រមទាំងក្រុមការងារ និងអ្នកពាក់ព័ន្ធ បានរួមគ្នាដាំកូនឈើជាច្រើនប្រភេទ រួមមាន កូនរាំង កូនសណ្តាន់ និងកូនរំដេញ ដើម្បីបង្កើនគម្របបៃតង និងរួមចំណែកក្នុងការកែលម្អបរិស្ថានក្នុងតំបន់។

សកម្មភាពដាំកូនឈើនេះ ក៏ជាការបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំ ក្រុមការងារ និងប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ឱ្យមាននិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងមនុស្សជំនាន់ក្រោយ។

អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top