ព័ត៌មានជាតិ

នគរបាលស្រុកកែវសីមា អនុវត្តន៍ដីកាចាប់ខ្លួន ជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងយោងតាមដីកា បង្គាប់ឲ្យឃាត់ខ្លួន របស់សាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្រែខ្ទុម​ បានអនុវត្ត​ដីកាបង្គាប់ឲ្យចាប់ខ្លួន​  ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

ឃាត់ខ្លួនពិរុទ្ធជនចំនួន​ ១នាក់​ ឈ្មោះ កូប អាល់យ៉េស ហៅយ៉េស ភេទប្រុស ជនជាតិចាម សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិឆ្លូង១ ភូមិកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់ នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារ ពីបទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរអាម និងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​ វត្ថុ​តាង​ចាប់​យក​រួមមាន​៖​ ពូថៅ​ចំនួន​ ១ ។

បច្ចុប្បន្ន​ពិរុទ្ធ​ជន​ និង​វត្ថុ​តាងខាង​លេី​ ជំនាញ ​កំពុង​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាម​នីតិវិធី​ច្បាប់​៕ដោយ៖ចាន់បុត្រ|ដើមអម្ពិល|មណ្ឌលគិរី

To Top