តំណាងធនាគារ ARDB ចូលរួមវេទិកា ស្តីពីផែនការវិនិយោគបន្សាំ នឹងការប្រែប្រួល អាកាសធាតុ លើកទី៣
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក ថៃ ហ្សឺឌី ប្រធាននាយកដ្ឋាន ហិរញ្ញប្បទានបៃតង នៃធនាគារ ARDB បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់តំបន់ពាក់ព័ន្ធនឹងការបង្កើន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងវេទិការស្ដីពីផែនការវិនិយោគបន្សាំនឹងការប្រែប្រួលអាកាសធាតុលើកទី៣ ដែលបានរៀបចំដោយធនាគារ ADB ដែលក្នុងដំណើរការនោះបានចង្អុលបង្ហាញអំពីចក្ខុវិស័យ បេសកម្ម និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ ARDB ក្នុងនាមជាធនាគារអភិវឌ្ឍន៍ជាតិ គាំទ្រដល់របៀបវារៈកិច្ចអភិវឌ្ឍន៍ ដោយចីរភាព និងបានចូលរួមផ្ដល់់ធាតុចូល សម្រាប់ការពង្រីកវិសាលភាព ផែនការបន្សាំរបស់គម្រោងថ្នាក់តំបន់ ។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ទី១៤ ដល់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុង Manila ប្រទេស Philippines៕



