លោក កែវ រតនៈ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំឈើតុំ និងឃុំស្វាយសរ ស្រុកក្រគរ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ រតនៈ ប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ និងឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

កម្មវិធីជួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបសួរសុខទុក្ខ ស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពិនិត្យលទ្ធភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយភាពស្និទ្ធស្នាល និងបានលើកឡើងពីសារៈសំខាន់ នៃការចុះជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោកក៏បានបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន។

ពិធីជួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធរួមគ្នាស្តាប់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។






អត្ថបទដោយ÷ ខេម៉ា/ ដើមអម្ពិល
