លោក ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាកាន ដើម្បីរួមគ្នាលើកកម្ពស់ គុណភាពអប់រំ
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាកាន លោក ខូយ រីដា គណៈអភិបាលខេត្ត ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ្យាល័យបាកាន ។

ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់ និងស្តាប់ពីស្ថានភាពការងារ ការអនុវត្តភារកិច្ច បញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងផ្លាស់ប្តូរមតិយោបល់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងពង្រឹងកិច្ចសហការក្នុងការអនុវត្តការងារអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក៏មានការលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកប ដោយការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព និង ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអប់រំ និងបណ្តុះបណ្តាល សិស្សានុសិស្សឱ្យមានចំណេះដឹង សមត្ថភាព ជំនាញ និងគុណធម៌ ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម។

ការសំណេះសំណាលនេះ ក៏ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ ដើម្បីរួមគ្នាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ ព្រមទាំងបង្កើតបរិយាកាសសិក្សាដែលមានគុណភាព និងប្រសិទ្ធផលសម្រាប់សិស្សានុសិស្សនៅវិទ្យាល័យបាកាន។





រូបភាពប្រភព÷F.B លោក ខូយ រីដា
អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល
