ពោធិ៍សាត់បើកយុទ្ធនាការ ទិវាសំអាតពិភពលោកលើកទី៩ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាល ស្រុកក្រគរ បានរៀបចំយុទ្ធនាការទិវាសំអាតពិភពលោកលើកទី៩ នៅបរិវេណអនុវិទ្យាល័យកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

យុទ្ធនាការនេះ មានគោលបំណងជំរុញការ ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ និងបរិស្ថាន កាត់បន្ថយសំណល់ប្លាស្ទិក និងអនុវត្តគោលការណ៍ ៤Rs ព្រមទាំងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញភ្ញៀវទេសចរនៅតំបន់បឹងទន្លេសាប។

លោក អ៊ុយ សុធាវី បានបញ្ជាក់ថា ទិវាសំអាតពិភពលោក គឺជាចលនាសកលដែលមានអ្នកស្ម័គ្រចិត្ត ចូលរួមជាច្រើនលាននាក់នៅទូទាំងពិភពលោក ខណៈកម្ពុជាក៏បានចូលរួមយ៉ាងសកម្ម ដើម្បីរួមគ្នាបង្កើតបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។
អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល






