Feature

អភិបាលខេត្តប៉ៃលិន ប្រាប់ពលរដ្ឋនៅជិតមាត់អូ ដងស្ទឹង ប្រយ័ត្ន ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់

ភ្នំពេញ ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រាប់ប្រជាពលរដ្ឋ មានទីលំនៅជិតមាត់អូរ ដងស្ទឹងប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិត្រៀម ឱ្យរួចជាស្រេច ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់ ដោយសារអាកាសធាតុភ្លៀងនៅតាមជ្រលងភ្នំនៅតែបន្តធ្លាក់ ។

ជាមួយនឹងការប្រាប់ប្រជាពលរដ្ឋនេះ អភិបាលខេត្តក៏បានអះអាងថា ក្រុមការងារជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់ប្រចាំការនៅមូលដ្ឋានក៏កំពុងតាមដាន និងនៅជិតពលរដ្ឋគ្រប់វិនាទីផងដែរ ដើម្បីត្រៀមជួយសង្គ្រោះឱ្យបានទាន់ពេលវេលា៕

To Top