Feature

ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានផ្អាកចរាចរណ៍ បណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។

ការផ្អាកនេះ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិច លង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រខេត្ត។

ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖ លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ), លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ), លើកំណាត់ផ្លូវខេត្តលេខ ២៦៧ (សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប), លើកំណាត់ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-វ៉ារិន)៕

To Top