Feature

ការផ្អាកការធ្វើចរាចរណ៍ រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖

-លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ)

-លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៧ (សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប)

-លើកំណាត់ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-វ៉ារិន)

ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋនឹង ចូលរួមអនុវត្តដោយស្មារតីយោគយល់នឹងចូលរួមសហការ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top