មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សហការជាមួយមន្ទីរពេទ្យបង្អែកក្រគរ រៀបចំព្យាបាលជំងឺ ដោយឥតគិតថ្លៃ
ពោធិ៍សាត់៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានសហការជាមួយមន្ទីរពេទ្យបង្អែកក្រគរ រៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

កម្មវិធីនេះមានក្រុមគ្រូពេទ្យចិន ចូលរួមផ្តល់សេវា ព្យាបាលជំងឺតាមបែបបុរាណចិន ចាក់ម្ជុលវិទ្យាសាស្ត្រ និងពិនិត្យជំងឺទូទៅ ដើម្បីរួមចំណែកជួយសម្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខាភិបាល។

ការផ្តល់សេវាព្យាបាលនេះ ប្រព្រឹត្តទៅនៅ ភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្នាក់ការគណបក្សស្រុកក្រគរ) ដោយមានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើន។

កម្មវិធីនេះជាសកម្មភាពសហការរវាងស្ថាប័នសុខាភិបាលកម្ពុជា និងក្រុមគ្រូពេទ្យចិន ក្នុងការចូលរួមផ្តល់សេវាសុខាភិបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។










អត្ថបទនេះដោយ ÷ខេម៉ា / ដើមអម្ពិល
