នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីដាក់សម្ភោធ អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ នាពេលខាងមុខនេះ
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលខាងមុននេះ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល



