Feature

ក្នុងជំនួបដំបូង! ប្រមុខការទូត កម្ពុជា-អុីរ៉ង់ ប្តេជ្ញារក្សាចំណងមិត្តភាព និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី អោយកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញ ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការរក្សាចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេច ដើម្បីលើកកម្ពស់ទំនាក់ទំនង ទ្វេភាគីអោយកាន់តែស៊ីជម្រៅ។ ក្នុងពេលទន្ទឹងរង់ចាំការអបអរ សាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជា និងអ៊ីរ៉ង់បានបញ្ជាក់សារជាថ្មី នូវកិច្ចសហការរួមគ្នាក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅកាលបរិច្ឆេទ និងទីកន្លែង ដែលបានឯកភាពគ្នា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្ត អំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕

To Top