លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តរតនរង្សី និងសំណេះសំណាល ជាមួយប្រជាការពារឃុំក្បាលត្រាច
ពោធិ៍សាត់ ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ១ រោច ខែស្រាពណ៌-ភទ្របទ ឆ្នាំមមី ព.ស.២៥៧០ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តរតនរង្សី (វត្តក្រឡាញ់) ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារ បានចូលរួមប្រគេនចង្ហាន់ និងទេយ្យទានជូនព្រះសង្ឃចំនួន ៧វត្ត ដោយក្នុងមួយវត្តទទួលបាន អង្ករ ២ការ៉ុង ត្រីខ ១កេស មីជាតិ ៤កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ២កេស ទឹកដោះគោខាប់ ១កេស តែ ៥គីឡូក្រាម ឆៃប៉ូវ ១០គីឡូក្រាម និងបច្ច័យចំនួន ៥០០.០០០រៀល។

ការចូលរួមនេះ គឺដើម្បីចូលរួមលើកស្ទួយ និងថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ តាមបែបព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ជាមួយគ្នានេះ លោក ទីវ រ៉ាវុឌ្ឍ ក៏បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាការពារឃុំក្បាលត្រាចចំនួន ១៩១នាក់ ដោយបានថ្លែងអំណរគុណចំពោះការចូលរួមរបស់ប្រជាការពារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ប្រជាការពារទាំង ១៩១នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗ រួមមាន មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ និងប៊ីចេង ១កញ្ចប់។
សកម្មភាពនេះ បានបង្ហាញពីការចូលរួមរបស់ក្រុមការងារមូលដ្ឋាន ក្នុងការថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការងាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។






អត្ថបទដោយ៖ ខេម៉ា / ដើមអម្ពិល
