ផ្លូវជាតិលេខ៥៩ ក្នុងក្រុងប៉ោយប៉ែត រងការជន់លិចខ្លាំង មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះអន្តរាគមន៍បន្ទាន់
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង ដែលបន្តធ្លាក់ធ្ងន់ធ្ងរបានហូរឆ្លងកាត់ និងវាយលុកលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយជំរុញឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីធានសុវត្ថិភាពចរាចរណ៍។

កាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពជាក់ស្តែងនៅនឹងកន្លែង ដើម្បីវាយតម្លៃកម្រិតកម្ពស់ទឹក និងផលប៉ះពាល់លើផ្ទៃផ្លូវ។

ការចុះអន្តរាគមន៍ផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងតាមដានទ្រង់ទ្រាយរចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងរៀបចំផែនការរំដោះទឹកចេញពីដងផ្លូវឱ្យបានឆាប់រហ័ស ដើម្បីការពារការបាក់ស្រុត និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ជាមួយគ្នានេះ អាជ្ញាធរបានដាក់ពង្រាយស្លាកសញ្ញាព្រមាន និងអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើកបរក្នុងល្បឿនយឺត និងយោគយល់អធ្យាស្រ័យចំពោះការរអាក់រអួលក្នុងពេលមានគ្រោះធម្មជាតិនេះ៕







អត្ថបទ: ប៊ុន សំណាង/Dap News
