Feature

រកឃើញអ្នកដំណើរ បរទេសម្នាក់ មានផ្ទុកសារធាតុញៀន ៣ ១៤៨,៩៧ ក្រាម នៅព្រលានយន្តហោះសៀមរាប

ភ្នំពេញ ៖ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រី នគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា រកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារ ធាតុញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

To Top