Feature

សមិទ្ធផលថ្មី សម្រាប់ខេត្តពោធិ៍សាត់ គឺគម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ (កម្លាំង ៨០ មេហ្គាវ៉ាត់)

ខេត្តពោធិ៍សាត់÷ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ (៨០ មេហ្គាវ៉ាត់) ដែលបានបិទទ្វារស្តុកទឹកកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នោះ, គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ វឌ្ឍនភាពស្តុកទឹកបានជាង៥០%ហើយ ដែលត្រៀមនឹងបញ្ចេញថាមពលឱ្យដំណើរការបណ្តោះអាសន្ន នៅចុងខែតុលា ឆ្នាំ២០២៦នេះ!

គុណប្រយោជន៍ដ៏មានតម្លៃ សម្រាប់ប្រជាពលរដ្ឋ៖
*បង្កើនប្រភពអគ្គិសនីស្អាត មានតម្លៃសមរម្យ សម្រាប់បម្រើបណ្តាញជាតិ។
*ជួយទប់ស្កាត់ជំនន់ទឹកភ្លៀងក្នុងក្រុងពោធិ៍សាត់ និងត្រៀមស្រោចស្រពផ្ទៃដីកសិកម្មជាង ២ម៉ឺនហិកតា។
*បង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មី, មានផ្លូវកៅស៊ូព័ទ្ធជុំវិញផ្ទៃអាងលិចទឹក, បង្កើតការងារ និងរោងចក្រផលិតគីមឈីសម្រាប់នាំចេញ។

ជំហានដ៏សំខាន់ឆ្ពោះទៅរកការផលិតថាមពលអគ្គិសនីស្អាត និងការអភិវឌ្ឍដោយចីរភាព! ៕
ប្រភព÷ផេកផ្លូវការលោកអភិបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top